Man Utd នឹងធ្វើរឿងនេះ ដើម្បីជម្រុញការលក់ Garnacho អោយបានឆាប់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាកីឡាករ Garnacho មានឆន្ទៈចង់ចាកចេញពី Old Trafford ក្នុងទីផ្សារដោះដូរកីឡាករខែមករា ហើយ United បើកចំហរក្នុងការលក់គាត់ព្រោះកីឡាករអាហ្សង់ទីនជាកីឡាករចេញពីសាលាបាល់ទាត់របស់បិសាចក្រហម ហើយលុយដែលបានមកពីការផ្ទេររបស់គាត់នឹងត្រូវបានចាត់ទុកថាជាប្រាក់ចំណេញសុទ្ធ តាមច្បាប់នៃប្រាក់ចំណេញ និង ច្បាប់និរន្តរភាព របស់ Premier League។

របាយការណ៍បន្ថែមថាបិសាចក្រហមដាក់តម្លៃកីឡាករ Garnacho ប្រមាណ ៦០លានផោន ប៉ុន្តែនឹងសុខចិត្តឱ្យគាត់ចាកចេញក្នុងតម្លៃ ៥៥លានផោន ដើម្បីពន្លឿនដំណើរការ មុនពេលទីផ្សារដោះដូរកីឡាករបិទ។ ហើយបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានលោក Gaston Edul ធ្លាប់បានអះអាងថា កីឡាករចង់ផ្លាស់ទៅ Chelsea ប៉ុន្តែរបាយការណ៍ថ្មីពី Sky Sports អះអាងថា Napoli ត្រូវបានគេចាត់ទុកថាពេញចិត្តក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប៕

Previous articleក្លឹបចំនួន ៣ ដែលអាចទាក់ទាញ Haaland អោយចាកចេញពី Etihad បាន
Next articlePep Guardiola ឆ្លើយយ៉ាងនេះ ពេលសួរថា Man City អាចឡើងទៅលេងវគ្គបន្ទាប់ Champions League ឫយ៉ាងណា