កីឡាករ Victor Boniface មានភាគរយកាន់តែខ្ពស់ក្នុងការផ្ទេរទៅកាន់ Al-Nassr

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Victor Boniface មិនបានចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹប Bayer Leverkusen ខណៈកំពុងចរចាលើការផ្ទេរទៅកាន់ Saudi Pro League។

គណៈប្រតិភូក្លឹប Al Nassr ស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់តាំងពីម្សិលមិញដើម្បីចរចាជាមួយកីឡាករ និងក្លឹប Bayer Leverkusen ដូចដែលបានបញ្ជាក់នាពេលកន្លងមក។ កិច្ចព្រមព្រៀងកំពុងដំណើរការជាមួយនឹងព័ត៌មានលម្អិតដែលនៅបានពិភាក្សាសម្រាប់ការផ្ទេររបស់ខ្សែប្រយុទ្ធទៅកាន់ Saudi Pro League៕

Previous articlePep Guardiola ឆ្លើយយ៉ាងនេះ ពេលសួរថា Man City អាចឡើងទៅលេងវគ្គបន្ទាប់ Champions League ឫយ៉ាងណា
Next articleDortmund ចង់បានអតីតអ្នកចាត់ការក្លឹបបិសាចក្រហមម្នាក់នេះ ទៅកាន់តំណែងជាគ្រូបង្វឹកថ្មី