លោក Paulo Fonseca ក្លាយជាជម្រើសគ្រូបង្វឹកថ្មីរបស់ក្លឹប Lyon

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Associated Press បានអោយដឹងថាក្លឹប Lyon កំពុងរៀបចំដាក់ឈ្មោះលោក Paulo Fonseca ជាជម្រើសគ្រូបង្វឹកថ្មីរបស់ពួកគេ។

លោក Fonseca គ្រោងនឹងស្នងតំណែងបន្តពីលោក Pierre Sage ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គា បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការធ្វើឱ្យក្លឹបមានស្ថេរភាពកាលពីរដូវកាលមុន និងជំរុញឱ្យពួកគេខិតជិតការទទួលបានកៅអីលេង Champions League ក៏ដោយ៕

Previous articleDortmund ចង់បានអតីតអ្នកចាត់ការក្លឹបបិសាចក្រហមម្នាក់នេះ ទៅកាន់តំណែងជាគ្រូបង្វឹកថ្មី
Next articleWest Ham សម្លឹងរកមើលខាងខ្ចីជើងខ្សែប្រយុទ្ធម្នាក់ពីក្លឹប Brighton