ចាំតែរឿងនេះមួយទៀតទេ!! Kieran Tierney អាចទៅចូលរួមជាមួយ Celtic ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports News បានអោយដឹងថាក្លឹប Celtic កំពុងធ្វើការយ៉ាងសកម្មក្នុងការនាំយកខ្សែការពារឆ្វេង Kieran Tierney របស់ Arsenal មកក្លឹបវិញក្នុងកិច្ចសន្យាខ្ចីជើងក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។

ក្លឹប Celtic ត្រូវបានគេរាយការណ៍ថាបានឈានដល់ការព្រមព្រៀង pre-contract ជាមួយនឹងកីឡាករសញ្ជាតិស្កុតឡេនសម្រាប់ការផ្លាស់ប្តូរនារដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយឥឡូវនេះពួកគេកំពុងរង់ចាំ Arsenal សម្រេចចិត្តថាតើ Tierney នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងមុនពេលទីផ្សារបិទ៕

Previous articleWest Ham សម្លឹងរកមើលខាងខ្ចីជើងខ្សែប្រយុទ្ធម្នាក់ពីក្លឹប Brighton
Next articleBarca កំពុងស្ថិតក្នុងបញ្ហាជាថ្មី? La Liga កំពុងជម្រុញអោយលុបឈ្មោះ Dani Olmo វិញ