បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alejandro Balde និយាយអំពីឪកាសដែលគាត់អាចអភិវឌ្ឍន៍បន្ថែមទៀតថា៖
“តើខ្ញុំនៅតែអាចអភិវឌ្ឍន៍ទៀតទេ? ខ្ញុំមានអាយុត្រឹមតែ ២១ឆ្នាំប៉ុណ្ណោះ… ក្នុងវិស័យបាល់ទាត់ មនុស្សរំពឹងថាអ្នកនឹងក្លាយជាកីឡាករល្អបំផុតក្នុងពិភពលោកនៅអាយុនេះរួចហើយ។ ខ្ញុំដឹងថាខ្ញុំនៅតែអាចអភិវឌ្ឍន៍បានទាំងក្នុងតំបន់ប្រយុទ្ធ និងការពារ។ ប៉ុន្តែការក្លាយជាតារាឆ្នើមរបស់ក្លឹប Barcelona មិនមែនជារឿងងាយស្រួលនោះទេ ហើយខ្ញុំបានសម្រេចវាហើយ”៕



