បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាអតីតកីឡាកររបស់ក្លឹប Real Madrid លោក Sami Khedira បានរំលឹកអំពីរឿងដែលជិតផ្ទេរទៅកាន់ក្លឹប Manchester United ថា៖
“នោះប្រហែលជាសុបិនរបស់ខ្ញុំក្នុងការលេងឱ្យ Manchester United។ ខ្ញុំអាចប្រាប់អ្នកថាពួកគេចង់ចុះហត្ថលេខាយកខ្ញុំ ប៉ុន្តែមានគ្រូបង្វឹកម្នាក់ [Louis Van Gaal] ដែលគាត់មិនចូលចិត្តខ្ញុំ ដែលជាគ្រូបង្វឹកកាលនៅក្លឹប Bayern Munich ជាបុរសសញ្ជាតិហូឡង់”៕



