Man Utd កំណត់ពេលធ្វើតេស្តសុខភាពសម្រាប់កីឡាករ Patrick Dorgu

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានកក់ពេលសម្រាប់ធ្វើតេស្តសុខភាពកីឡាករ Patrick Dorgu នៅថ្ងៃព្រហស្បត្តិ៍។

ការនិយាយព្រមព្រៀងគ្នាបានកើតឡើងកាលពីម្សិលមិញ ខណៈរបាយការណ៍បានអោយថាតម្លៃផ្ទេរប្រមាណ ៣០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូ សម្រាប់កីឡាករការពារស្លាបឆ្វេងដែលមកចូលរួមជាមួយបិសាចក្រហមពីក្លឹប Lecce។

កីឡាករ Dorgu បានទទួលយកនៅសំណើររយៈពេល ៥ឆ្នាំ ពីក្លឹប United កាលពីប៉ុន្មានថ្ងៃមុន ហើយពេលនេះគាត់ត្រៀមក្នុងការបញ្ចប់នៅជំហ៊ានចុងក្រោយនៃការផ្ទេរ៕

Previous articleAncelotti និយាយអំពីសំណើរផ្ទេរ Vinicius Jr ក្នុងតម្លៃ ៣០០លានអឺរ៉ូ
Next articleក្លឹបនៅប្រេស៊ីលចាប់អារម្មណ៍ចង់បានកីឡាករ Arthur Melo