Arteta បង្ហាញអំពីបំណង់ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Aston Villa

បរទេស៖ លោក Mikel Arteta គឺជាអ្នកកោតសរសើរកីឡាករសញ្ជាតិអង់គ្លេស Ollie Watkins ហើយក្រុមកាំភ្លើងធំកំពុងស្ថិតនៅក្នុងទីផ្សារសម្រាប់ការស្វែងរកខ្សែប្រយុទ្ធថ្មីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្រុម​នៅភាគ​ខាង​ជើង​ទីក្រុង​ឡុងដ៍​បានដាក់សំណើរដំបូងរបស់ខ្លួន ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប Aston Villa ហើយបើទោះបីមានសំណើរថ្មី ក៏ត្រូវបានមើលឃើញក្លឹប Aston Villa នឹងមិនអនុញ្ញាតអោយខ្សែប្រយុទ្ធរូបនេះចាកចេញនោះទេ។ ដោយឡែកបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប​ Aston Villa មានការខឹងយ៉ាងខ្លាំងចំពោះពេលវេលាដែលក្លឹប Arsenal បានដាក់សំណើរដែលមានតម្លៃ ៦០លានផោន ព្រោះតែវាមុនពេលការប្រកួត Champions League របស់ក្លឹប Aston Villa ជាមួយនឹង Celtic។

Aston Villa FC v West Ham United FC - Premier League

កីឡាករវ័យ ២៩ឆ្នាំរូបនេះគឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោក Unai Emery ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ប្រកួតនៅ Premier League នៅរដូវកាលនេះ ហើយគាត់នៅសល់កុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៨។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Ollie Watkins បានធំឡើងក្នុងនាមជាអ្នកគាំទ្រក្លឹប Arsenal ហើយកាលពីឆ្នាំ២០២០ គាត់មានក្តីស្រម៉ៃក្នុងការទៅចូលរួមជាមួយក្លឹបកាំភ្លើងធំផងដែរ។

លោក Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំបានស្នើឱ្យក្លឹបនាំយកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីកីឡាករ Gabriel Jesus ត្រូវបានសម្រាកក្នុងរដូវកាលដែលសល់ដោយសារតែបញ្ហាររបួសជង្គង់។

គាត់បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា “យើងបានបាត់បង់កីឡាករសំខាន់ពីរនាក់នៅ Bukayo Saka និង Gabriel Jesus ។ យើងខ្វះការស្វែងរកការស៊ុតបញ្ចូលទី យើងខ្វះមនុស្ស ហើយយើងខ្វះជម្រើស។ វាច្បាស់ណាស់។ ប្រសិនបើយើងអាចទទួលបានកីឡាករត្រឹមត្រូវ នោះហើយជាមូលហេតុដែលយើងកំពុងសម្លឹងរកមើល។ ពួកយើងកំពុងធ្វើការលើរឿងនេះ បាទ។ កីឡាករណាម្នាក់? ទេ។ នរណាម្នាក់ដែលអាចជួយយើងអោយប្រសើរឡើង។ យើងត្រូវការជំនួយខ្លះ”។

FBL-EUR-C1-ARSENAL-TRAINING

ដោយសារ Jesus អវត្តមានពេញមួយរដូវកាល ហើយខ្សែបម្រើស្លាប Saka នៅមិនទាន់ជាសះស្បើយ បានធ្វើអោយ Arteta ប្តេជ្ញាចិត្តក្នុងការនាំយកខ្សែប្រយុទ្ធថ្មី ខណៈដែលក្រុមរបស់គាត់កំពុងតែតាមប្រជែងជាមួយក្លឹប Liverpool នៅកំពូលតារា Premier League៕

Previous articleNeymar ស្នើរអោយក្លឹប Santos ចុះហត្ថលេខាយកតារាឆ្នើមប៉ុន្មានរូបនេះ
Next articleReal Madrid ផ្អាកការចុះហត្ថលេខាយក Alexander-Arnold ដោយសារតែ