ក្លឹប Chelsea កំពុងតែតាមដានសកម្មភាពរបស់អ្នកចាំទី Gregor Kobel

បរទេស៖ ក្រុមតោខៀវ​កំពុងធ្វើការវាយតម្លៃទៅលើទម្រង់លេងរបស់អ្នកចាំទី Robert Sanchez ដែលបានធ្លាក់ចុះខ្លាំងនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ ស្របពេលដែលអ្នកចាត់ការលោក Enzo Maresca បានប្រកាសពីការគាំទ្រ Sanchez ជាសារធាណៈក៏ដោយ ប៉ុន្តែខាងក្លឹបនៅតែបន្តស្វែងជម្រើសអ្នកចាំទីដែលស័ក្តសកមនឹងទម្រង់ និងបច្ចេកទេសផងដែរ

Gregor Kobel

ហើយបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាអ្នកចាំទី Kobel បានស្ថិតនៅក្នុងបញ្ជីដែលក្លឹបចង់បាន។ ទោះជាយ៉ាងណាក៏ដោយក្លឹប Dortmund មានមិនមានបំណង់ចង់ចែកផ្លូជាមួយគាត់នៅពាក់កណ្តាលរដូវកាលនោះទេ ពីព្រោះពួកគេត្រូវបន្តលេងនៅ Champions League។ ពួកគេត្រូវប្រកួតវគ្គ play-off នៅ Champains League ជាមួយក្លឹប Sporting CP ឫក៏ Club Brugge ដើម្បីទទួលបានឪកាសឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ដែលពួកគេអាចនឹងត្រូវប្រកួតជាមួយក្លឹប Lille ឫក៏ Aston Villa។

ក្លឹប Manchester United ក៏កំពុងតាមដានអ្នកចាទី Kobel ផងដែរ សម្រាប់ទម្រង់លេងរបស់គាត់នៅ Bundesliga។ បិសាចក្រហមមានក្តីបារម្ភលើអ្នកចាំទីរបស់ពួកគេផ្ទាល់ ព្រោះថា Andre Onana ហាក់បង្កបញ្ហាជាបន្តក្រោយពីមកពីក្លឹប Inter។ ទោះជាយ៉ាងណាក៏ដោយ ដោយមានអ្នកចាត់ការ Ruben Amorim សម្លឹងរកការកែទម្រង់ក្រុមឡើងវិញ អាទិភាពនៃការផ្ទេររបស់ United ស្ថិតនៅក្នុងមុខតំណែងសំខាន់ៗផ្សេងទៀត ដែលអាចកាត់បន្ថយការស្វែងរកអ្នកចាំទីថ្មីភ្លាមៗរបស់ពួកគេ។

Manchester United FC v Brighton & Hove Albion FC - Premier League

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមចម្បងរបស់ក្លឹប Chelsea គឺការចរចាជាមួយក្លឹប Dortmund ដែលនឹងមិនចង់ចែកផ្លូវជាមួយកីឡាករលេខ១ របស់ពួកគេដោយគ្មានការផ្តល់ជូនណាមួយដែលពួកគេមិនអាចបដិសេធសំណើរបាន។ លើសពីនេះ ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍បានធានាការចុះហត្ថលេខាលើអ្នកចាំទីវ័យក្មេងសញ្ជាតិបែលហ្ស៊ិក Mike Penders ពី Genk ដែលនឹងមកដល់កីឡដ្ឋាន Stamford Bridge នៅរដូវក្តៅ៕

Previous articleAl-Nassr គ្រោងដាក់សំណើរលើកទី២ ដែលមានតម្លៃជិត ១០០លានផោនសម្រាប់ផ្ទេរ Kaoru Mitoma
Next articleAl-Hilal ចង់បានកីឡាករ Rodrygo មកជំនួសកន្លែងរបស់ Neymar ដែលទើបបញ្ចប់កុងត្រា