បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Patrick Dorgu កំពុងធ្វើដំណើរមកកាន់ក្លឹប Manchester United នៅថ្ងៃនេះដើម្បីបញ្ចប់ការផ្ទេរមកកាន់ទឹកដីអង់គ្លេស។
ខ្សែការពារស្លាបឆ្វេងរូបនេះនឹងធ្វើដំណើរមកកាន់អង់គ្លេសដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកុងត្រារយៈពេល ៥ឆ្នាំក្នុងនាមជាកីឡាកររបស់ក្លឹប United។ ខាងក្លឹប Lecce នឹងទទួលបានប្រាក់ ៣០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូផ្សេងទៀត៕



