បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Cesare Casadei នឹងចាកចេញពីក្លឹប Chelsea ហើយទៅចួលរួមជាមួយក្លឹប Torino ក្នុងកិច្ចសន្យាផ្ទេរជាអចិន្ត្រៃយ៏។
កញ្ចប់ផ្ទេរមានតម្លៃ ១៥លានអឺរ៉ូ ហើយមានបញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតចំនួន ២៥% ខណៈកុងត្រានឹងចុះហត្ថលេខាក្រោយកីឡាករ Casadei ធ្វើតេស្តសុខភាពបានជោគជ័យ៕



