Spurs សាកសួរអំពីលក្ខខណ្ឌនៃការផ្ទេរកីឡាករ Garnacho

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Tottenham ត្រូវបានរាយការណ៍ថាបានសាកសួរអំពីតារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Alejandro Garnacho បន្ទាប់ពីការផ្ទេរកីឡាករ Mathys Tel របស់ក្លឹប Bayern Munich ត្រូវបានបរាជ័យ។

ក្លឹប United ស្ថិតនៅក្រោមសម្ពាធក្នុងការលក់សម្រាប់ទីផ្សារដោះដូរក្នុងរដូវរងា ដើម្បីបន្តស្របតាមច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ការលក់កីឡាករ Garnacho នឹងក្លាយប្រាក់ចំណេញសុទ្ធ សម្រាប់សៀវភៅគណនីរបស់ក្លឹប ដោយសារតែគាត់ជាកីឡាករដែលចេញពីសាលាបាល់ទាត់របស់ក្លឹប ស្របពេលនេះក្លឹប Chelsea និង Napoli ក៏ចាប់អារម្មណ៍នឹងគាត់ផងដែរ៕

Previous articleLiverpool ប្រាប់ទៅក្លឹបនៅអារ៉ាប៊ីសាអូឌីតថាខ្លួនមិនលក់ Nunez នោះទេ
Next articleChelsea ប្រកាសពីការមកដល់កីឡាករិនី Keira Walsh ពីក្លឹប Barcelona