Barca ហាក់ដើរចេញពីការផ្ទេរយកកីឡាករ Marcus Rashford ដោយសារតែ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelonaមានអារម្មណ៍ថាកិច្ចព្រមព្រៀងមួយសម្រាប់ Marcus Rashford គឺ “មិនទំនងនោះទេ” ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។

ប្រភពដដែលបានអោយដឹងថាក្លឹប Aston Villa បានសាកសួរអំពីកីឡាកររូបនេះ ក្រោយកីឡាករ Jhon Duran ទៅចូលរួមជាមួយក្លឹប Al-Nassr ។ កីឡាករ Rashford ដែលមានកុងត្រាជាមួយក្លឹប Man Utd ដល់ឆ្នាំ២០២៨ មិនបានលេងអោយក្លឹប Man United អស់រយៈពេលជិតពីរខែហើយ ក្រោយមិនស្ថិតនៅក្នុងការពេញចិត្តរបស់អ្នកចាត់ការថ្មីលោក Amorim៕

Previous articleChelsea ប្រកាសពីការមកដល់កីឡាករិនី Keira Walsh ពីក្លឹប Barcelona
Next articleAston Villa ខិតជិតក្នុងការខ្ចីជើងកីឡាករ Marcus Rashford