Spurs បញ្ជាក់អំពីការចុះហត្ថលេខាយកបានខ្សែការពារ Kevin Danso

បរទេស៖ ក្លឹប Tottenham បានបញ្ជាក់ពីការចុះហត្ថលេខាខ្ចីជើងកីឡាករ Kevin Danso ពី Lens ខណៈពេលដែលក្លឹប Wolves ក៏បានព្យាយាមក្នុងការផ្ទេរយកកីឡាកររូបនេះផងដែរ។

Spurs បានប្រកាសថាកីឡាករវ័យ ២៦ឆ្នាំបានចូលរួមជាមួយក្រុម ពីក្លឹបនៅ Ligue 1 ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយក៏មានកាតព្វកិច្ចក្នុងការទិញផ្តាច់នៅរដូវក្តៅផងដែរ។ ក្លឹប Wolves ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករអន្តរជាតិអូទ្រីសផងដែរ ប៉ុន្តែ Tottenham បានយកឈ្នះក្នុងការចុះហត្ថលេខានេះមុន៕

Previous articleMan Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa
Next articleTorino បញ្ជាក់អំពីការចុះហត្ថលេខាយកបានកីឡាករ Cesare Casadei