Spurs កំពុងសម្រុកចរចាក្នុងការផ្ទេរយកខ្សែការពាររបស់ក្លឹប Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham កំពុងជម្រុញការផ្ទេរកីឡាករ Axel Disasi ពីក្លឹប Chelsea ខណៈពេលនេះកំពុងចរចាគ្នា។

Image

តាមរយៈព័ត៌មានដែលបានចេញផ្សាយកាលពី ២ថ្ងៃមុន ក្លឹប Spurs ចង់បានខ្សែការពារកណ្តាល ២រូប (Danso ជាអ្នកទី១) បន្ទាប់ពីកីឡាករ Dragusin បានរងរបួស។ ក្លឹប Aston Villa បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Disasi រួចរាល់ហើយ ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយជាមួយក្លឹប Chelsea នោះទេ៕

Previous articleEvan Ferguson ទៅចូលរួមជាមួយ West Ham ជាមួយលក្ខខណ្ឌខ្ចីជើងដល់ខែមិថុនា
Next articleRashford ពោលយ៉ាងនេះក្រោយផ្ទេរទៅកាន់ Aston Villa ដោយជោគជ័យ