នេះជាមូលហេតុដែល Crystal បដិសេធសំណើរដ៏ធំរបស់ក្លឹប Spurs ក្នុងការផ្ទេរកីឡាករ Marc Guehi

បរទេស៖ ក្លឹប Crystal Palace ត្រូវបានរាយការណ៍ថាបានច្រានចោលការដេញថ្លៃដ៏ធំសម្បើមរបស់ Tottenham Hotspur សម្រាប់ខ្សែការពារ Marc Guehi នៅថ្ងៃចុងក្រោយនៃទីផ្សាដោះដូរខែមករា ហើយនេះជាមូលហេតុ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Ed Aarons អ្នកសារព័ត៌មានរបស់ The Guardian បានអោយដឹងថាក្លឹប Crystal Palace បានសម្រេចចិត្តបដិសេធការដេញថ្លៃដ៏ធំរបស់ Tottenham សម្រាប់ Guehi ខណៈដែលពួកគេមានអារម្មណ៍ថាការចាកចេញរបស់ប្រធានក្រុមរបស់ពួកគេគឺយឺតពេលពេកហើយនៅក្នុងទីផ្សារដោះដូរដែលជិតនឹងបិទ។ ខណៈក្លឹប Crystal Palace ជឿថាពួកគេនឹងមិនអាចចុះហត្ថលេខាលើកីឡាករមកជំនួសគាត់បាននោះទេសម្រាប់ក្រុមរបស់ Oliver Glasner ខណៈដែលពួកគេមិនមានគោលដៅច្រើននៅក្នុងបញ្ជីសម្រាំងរបស់ពួកគេ៕

Previous articleMan City សម្រុកផ្ទេរយកខ្សែបម្រើ Porto ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ
Next articleJorginho និងទៅចូលរួមជាមួយក្លឹប Flamengo នៅរដូវក្តៅ