Mathys Tel នឹងមកចូលរួមជាមួយក្លឹបនៅអង់គ្លេស ប៉ុន្តែមិនមែន Man Utd នោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham យល់ព្រមចុះហត្ថលេខាលើ Mathys Tel ក្នុងលក្ខខណ្ឌខ្ចីជើងពី Bayern។

បន្ទាប់ពីការផ្លាស់ប្តូរជាអចិន្ត្រៃយ៍មានតម្លៃ ៦០លានអឺរ៉ូត្រូវបានច្រានចោល ពេលនេះកិច្ចព្រមព្រៀងខ្ចីជើងដោយមិនមានជម្រើសក្នុងការទិញផ្តាច់ត្រូវបានដំណើរសម្រាប់កីឡាករ Mathys Tel មកកាន់ Spurs។

កីឡាករ Mathys Tel ធ្វើដំណើរទៅទីក្រុងឡុងដ៍ជាមួយភ្នាក់ងាររបស់គាត់ Gadiri Camara បន្ទាប់ពីកិច្ចព្រមព្រៀងរួចរាល់។ Spurs នឹងបើកប្រាក់ខែពេញរហូតដល់ខែមិថុនា។ ខ្សែប្រយុទ្ធបារាំងនឹងត្រលប់ទៅ Bayern ក្រោយបញ្ចប់ការខ្ចីជើង៕

Previous articleEnzo Maresca ចាប់ទុក Reece James ជាកីឡាករសំខាន់ដែលមិនអាចប៉ះពាល់បាន
Next articleMan City យកបានខ្សែបម្រើម្នាក់ទៀតដែលមានតម្លៃ ៦០លានអឺរ៉ូ