បរទេស៖ ក្លឹប Ipswich Town បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Somto Boniface ពីក្លឹប Chelsea នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ ” Ipswich Town បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារវ័យក្មេង Somto Boniface ពី Chelsea ។ ខ្សែការពារឆ្វេងបានឆ្លងកាត់ប្រព័ន្ធយុវជននៅកីឡដ្ឋាន Stamford Bridge និងបានបង្ហាញខ្លួនពីរដងសម្រាប់ U21 របស់ Chelsea ក្នុងពានរង្វាន់ EFL នៅដើមរដូវកាលនេះ។ កីឡាករ Somto មានវ័យ ១៨ឆ្នាំ ក៏បានតំណាងឱ្យប្រទេសអង់គ្លេសនៅក្នុងកម្រិតក្រុមអាយុផ្សេងគ្នាមុនពេលចូលរួមជាមួយក្រុម Ipswich Toen ដែលជាកន្លែងគាត់អាចបន្តធ្វើការអភិវឌ្ឍន៍ខ្លួន។ គាត់អាចបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងនាមជាកីឡាករ Ipswich នៅពេលដែលក្រុម U21 របស់លោក John McGreal ប្រកួតជាមួយក្រុម Bristol City នៅ Playford Road នាសប្តាហ៍ក្រោយ”៕



