Arteta បង្ហាញការខកចិត្តក្រោយ Arsenal មិនអាចចុះហត្ថលេខាបានកីឡាករសូម្បីម្នាក់

បរទេស៖ វាជាទីផ្សាដោះដូរកីឡាករខែមករាដ៏ស្ងប់ស្ងាត់មួយសម្រាប់ក្រុមកាំភ្លើងធំ ខណៈដែលពួកគេមិនអាចសូម្បីតែផ្ទេរយកកីឡាករថ្មីម្នាក់ បើទោះបីជាពួកគេត្រូវការពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួនដោយសារតែកីឡាករ Bukayo Saka និង Gabriel Jesus មានរបួសក៏ដោយ។ អ្នកចាត់ការក្លឹបលោក Arteta បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ពិតជាចង់ឱ្យក្លឹបចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី ប៉ុន្តែប្រធានក្លឹបមិនអនុញ្ញាត។

FBL-ENG-PR-ARSENAL-TOTTENHAM

យោងតាមការចេញផ្សាយមួយបានអោយដឹងថាក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏បានដាក់សំណើ ៤០លានផោនសម្រាប់ការផ្ទេរកីឡាករ Ollie Watkins ប៉ុន្តែ Aston Villa បានបដិសេធសំណើរនេះ បន្ទាប់ពីក្រុមរបស់លោក Unai Emery បានលក់កីឡាករ Jhon Duran ទៅកាន់ក្លឹប Al-Nassr ក្នុងតម្លៃដ៏ខ្ពស់មួយ។ ពួកគេក៏ត្រូវបានគេរាយការណ៍ថាបានដកខ្លួនចេញពីការប្រជែងដើម្បីចុះហត្ថលេខាយកកីឡាករ Mathys Tel របស់ក្លឹប Bayern Munich ដែលនៅចុងបញ្ចប់កីឡាករបានទៅចូលរួមជាមួយក្លឹប Tottenham ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Arteta បាននិយាយថា៖ “យើងតែងតែមានបំណង់ច្បាស់លាស់នៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីស្វែងរកនៅឱកាសក្នុងការកែលម្អក្រុមរបស់យើងជាមួយនឹងកីឡាករដែលអាចជះឥទ្ធិពលដល់ក្រុម។ យើងធ្វើមិនបានសម្រេចនោះទេ ដូច្នេះយើងមានការខកចិត្តក្នុងពេលនេះ ប៉ុន្តែយើងដឹងយ៉ាងច្បាស់ថា យើងគ្រាន់តែចង់នាំយកកីឡាករមួយចំនួនប៉ុណ្ណោះ ហើយយើងត្រូវតែមានការតឹងរឹងចំពោះរឿងនេះ “។

“វាមិនមែនជាការលេងល្បែងទេ វាគឺជាការពិត។ ខ្ញុំគិតថា យើងត្រូវប្រឈមមុខនឹងការពិតដូចដែលយើងមាន។ ដូច្នេះពួកយើងត្រូវតែទទួលយកវា ខណៈយើងមានកីឡាករជាច្រើននៅសាលាបាល់ទាត់របស់ក្លឹប ហើយអាចនឹងមានម្នាក់ដែលស័ក្តិសមសម្រាប់យើងក្នុងរយៈពេលវែង”។

Arsenal FC v Manchester City FC - Premier League

លោកបានបន្ថែមថា៖ ” នោះជាការងារដែលស្ថិតស្ថេរ យើងត្រូវតែធ្វើវា ហើយពួកយើងត្រូវតែប្រើនៅអ្វីដែលយើងមាន។ យើងនឹងត្រូវតែមានភាពបត់បែនខ្លាំងនៅជួរមុខ ហើយឥលូវនេះយើងមានកីឡាករដែលស័ក្តិ និងត្រូវប្រាកដថាពួកគេនឹងមិនមានបញ្ហាអ្វី ហើយអាចបន្តនៅជួយយើងបាន”។

ក្លឹប Arsenal ដែលកំពុងចាញ់គ្រាប់បាល់ ២គ្រាប់ ក្នុងការប្រកួតCarabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១ នឹងមានបំណង់ចង់ទទួលជ័យជំនះលើក្រុម Newcastle អោយបានច្រើនគ្រាប់សម្រាប់ការប្រកួតនៅថ្ងៃពុធនេះ ដើម្បីមានមានសិទ្ធិឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕

Previous articleក្លឹប Spurs បានចុះហត្ថលេខាយកបានខ្សែប្រយុទ្ធវ័យក្មេងម្នាក់ពីក្លឹបនៅអៀរឡង់
Next articleមកដឹងប្រាក់ឈ្នួលដែល Patrick Dorgu ទទួលបាននៅក្លឹប Man Utd