បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លឹប Wolverhampton Wanderers កីឡាករ Matheus Cunha ត្រូវបានរាយការណ៍ថាចង់ផ្ទេរទៅកាន់ក្លឹបធំមួយ បើទោះបីជាបានចុះកិច្ចសន្យាថ្មីជាមួយក្រុមក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅតែបើកចំហចំពោះឱកាសថ្មីៗ និងកំពុងដាក់ខ្លួនសម្រាប់ការផ្ទេរដ៏មានសក្តានុពលនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
កីឡាករ Cunha ស្ថិតនៅលើរ៉ាដានៃក្លឹប Premier League ជាច្រើនក្នុងខែមករា ដោយ Arsenal, Aston Villa និង Nottingham Forest សុទ្ធតែបង្ហាញចំណាប់អារម្មណ៍។ ខណៈដែលមិនមានការព្រមព្រៀងណាមួយកើតឡើងសម្រាប់រដូវរងា ធ្វើអោយក្លឹបទាំងនោះរំពឹងអំពីការផ្ទេរជាមួយថ្មីម្តងទៀតនៅរដូវក្តៅខាងមុខ៕