បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Napoli បានចេញមកនិយាយអំពីមូលហេតុដែលក្លឹបដកខ្លួនពីការផ្ទេរយកកីឡាករ Ganarcho ថា៖
“យើងបានធ្វើការដាក់សំណើរដ៏សំខាន់មួយទៅ Manchester United សម្រាប់ការផ្ទេរកីឡាករ Garnacho ដែលវាខិតជិតនឹងបានជោគជ័យទៅហើយ។ យើងពិតជាចង់បានគាត់។ យើងមិនអាចយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Alejandro បានទេ គាត់បានស្នើសុំប្រាក់ខែដ៏ច្រើនមួយដើម្បីចាកចេញនៅក្នុងខែមករា ហើយយើងត្រូវតែគោរពកីឡាកររបស់យើង”៕