Real Madrid ដាក់គោលដៅអាទិភាពក្នុងការផ្ទេរយកខ្សែការពាររបស់ក្លឹប Arsenal

បរទេស៖ ក្លឹប Real Madrid ត្រូវបានរាយការណ៍ថាបានដាក់គោលដៅអាទិភាពក្នុងការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Arsenal នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ ប៉ុន្តែពួកគេត្រូវចំណាយយ៉ាងខ្ពស់មួយសម្រាប់គាត់។

Arsenal FC v Tottenham Hotspur FC - Premier League

នេះបើយោងតាមការចេញផ្សាយរបស់ RMC Sports បានអោយដឹងថាខ្សែការពារកណ្តាលរបស់ Arsenal កីឡាករ William Saliba គឺជាគោលដៅផ្ទេរ “អាទិភាពដាច់ខាត” នៅរដូវក្តៅនេះ។ របាយការណ៍បន្ថែមថាក្រុមកាំភ្លើងធំមិនចង់បាត់បង់កីឡាករសញ្ជាតិបារាំងរូបនេះទេ ប៉ុន្តែប្រសិនបើគាត់ត្រូវបានលក់នោះគាត់នឹងក្លាយជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់៕

Previous articleអីយ៉ាស់!! Vinicius ច្រានចោលសំណើរកុងត្រាថ្មីរបស់ Real ដោយសារតែ
Next articlePep Guardiola សង្ឃឹមថា Rodri នឹងអាចមកជួយក្រុមបានក្នុងការប្រកួត UCL