Harry Maguire បង្ហាញអារម្មណ៍ខ្លួនក្រោយស៊ុតបញ្ចូលទីយកជ័យជំនះនៅចុងម៉ោង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Harry Maguire បាននិយាយអំពីអារម្មណ៍ខ្លួនក្រោយស៊ុតបញ្ចូលទីក្រុម Leicester City នៅចុងម៉ោង ហើយជួយអោយបិសាចក្រហមទទួលបានកៅអីមួយទៅកាន់វគ្គបន្ទាប់ FA Cup ថា៖

“វា​ជា​អារម្មណ៍​អស្ចារ្យ​ក្នុង​ការ​ស៊ុតបញ្ចូលទី​នៅ​ចុងម៉ោង វាជាអ្វីដែលខ្ញុំមិនធ្លាប់ធ្វើក្នុងអាជីពរបស់ខ្លួននៅក្លឹប Manchester United…. ដូច្នេះ​វា​ជា​អ្វី​ដែល​ខ្ញុំ​មាន​មោទនភាព ខ្ញុំ​ប្រាកដ​ថា​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​របស់​ខ្ញុំ​បាន​លោត​ឡើង​អបអរ”៕

Previous articleEmery ថាមិនខ្វល់អំពីមូលហេតុដែល Rashford ចាកចេញពី Man Utd នោះទេ
Next articleអ្នកចាត់ការក្លឹប Crystal Palace និយាយអំពីកីឡាករទើបខ្ចីជើង Ben Chilwell