ភ្នាក់ងាររបស់ Rafael Leao បានទៅជួបពិភាក្សាជាមួយក្លឹបយក្សនៅអេស្ប៉ាញអំពីការផ្ទេរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាភ្នាក់ងាររបស់ខ្សែបម្រើស្លាប AC Milan កីឡាករ Rafael Leao កំពុងធ្វើការឆ្ពោះទៅរកការផ្ទេរទៅកាន់ក្លឹប Barcelona។

“គោលបំណងច្បាស់លាស់” របស់លោក Jorge Mendes គឺដើម្បីចរចាលក្ខខណ្ឌដែលនឹងអាចអោយតារាឆ្នើមរបស់ក្លឹប AC Milan អាចពាក់អាវរបស់ក្លឹប Barcelona នាពេលអនាគតដ៏ខ្លីខាងមុខ។ ទោះបីជាមានការជំរុញឱ្យមានការចាកចេញក៏ដោយ ក៏ខាងក្លឹប AC Milan អាចបញ្ចុះបញ្ចូលកីឡាករ Leao ឱ្យបន្តស្នាក់នៅកីឡដ្ឋាន San Siro ។ របាយការណ៍បានបង្ហាញថា ខ្សែប្រយុទ្ធនឹងបើកចំហរក្នុងការស្នាក់នៅ ប្រសិនបើក្លឹបទទួលបានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់កីឡាករ Joao Felix ។ កីឡាករ Leao ចង់ភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមព័រទុយហ្គាល់របស់គាត់នៅកម្រិតក្លឹប ដែលអាចដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់គាត់៕

Previous articleអ្នកចាត់ការក្លឹប Crystal Palace និយាយអំពីកីឡាករទើបខ្ចីជើង Ben Chilwell
Next articleទីបំផុត!! Arne Slot ព្រមបង្ហើបអំពីអនាគតរបស់ Van Dijk