បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror Sports បានអោយដឹងថាលោក Ruben Amorim បានធ្វើការហ្វឹកហាត់ពេញលេញជាមួយកីឡាករមួយចំនួនក្រោយការប្រកួតជាមួយ Leicester យប់មិញ។
ក្លឹប United បានបញ្ជាក់ថា វាជាការហ្វឹកហាត់ពេញលេញ ហើយមិនមែនជាការកម្ដៅសាច់ដុំក្រោយការប្រកួតធម្មតាទេ។ លោក Ruben Amorim បានសម្រេចចិត្តធ្វើវាបន្ទាប់ពីខកចិត្តនឹងទម្រង់លេងរបស់កីឡាករ។ កីឡាករ Rasmus Hojlund គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលបានចូលរួមក្នុងវគ្គហ្វឹកហាត់ បើទោះបីជាគាត់លេងបាន ៩០នាទីក៏ដោយ។ វាជាការត្រឹមត្រូវក្នុងការនិយាយថា Amorim ខឹង ហើយកំហឹងរបស់គាត់គឺពិតជាត្រឹមត្រូវទាំងស្រុង៕