បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid ត្រៀមខ្លួនក្នុងការចរចាលើកិច្ចសន្យាថ្មីជាមួយកីឡាករ Raúl Asensio។
កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៦ ហើយ Real Madrid គ្រោងនឹងផ្តល់កុងត្រាថ្មីរយៈពេលវែង និងប្រាក់ខែខ្ពស់សម្រាប់ខ្សែការពារកណ្តាលរូបនេះ។ បុគ្គលិក និងអ្នកគ្រប់គ្រងក្លឹប ទាំងសប្បាយចិត្តជាមួយនឹងការអភិវឌ្ឍន៍ អាកប្បកិរិយា និងទម្រង់លេងរបស់គាត់៕