Man Utd ហ៊ានចំណាយលុយ ៧០លានអឺរ៉ូផ្ទេរយកកីឡាករ Barca ម្នាក់នេះ

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានធ្វើការដាក់សំណើរផ្ទេរកីឡាករ Fermin Lopez របស់ Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែតារារូបនេះបានបង្ហាញជំហររបស់គាត់យ៉ាងច្បាស់លាស់ក្នុងការបន្តស្នាក់នៅ Camp Nou។

FC Barcelona v Atalanta BC - UEFA Champions League 2024/25 League Phase MD8

នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Manchester United បានដាក់សំណើរ ៧០លានអឺរ៉ូសម្រាប់ Fermin ក្នុងរដូវរងារ ក្នុងគោលបំណង់នាំគាត់មកពង្រឹងតំបន់បម្រើសម្រាប់លោក Ruben Amorim ប៉ុន្តែកីឡាករវ័យ ២១ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនពិចារណាចាកចេញពី Barcelona ខណៈដែលគាត់កំពុងរីករាយនឹងជីវិតក្រោមការដឹកនាំរបស់លោក Flick។ ប្រភពដដែលបានអោយទៀតថាក្លឹប Aston Villa ក៏ចង់ចុះហត្ថលេខាលើ Fermin ក្នុងរដូវរងារនេះផងដែរ ប៉ុន្តែគ្មានក្រុមនៅ Premier League ដែលអាចទទួលបានការចុះហត្ថលេខារបស់គាត់ឡើយ៕

Previous articleAtletico Madrid ចាប់អារម្មណ៍ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Crystal Palace
Next articleLiverpool ទាក់ទងទៅលោក Deco ដើម្បីសាកសួរអំពីការផ្ទេរកីឡាករម្នាក់