កត្តាទាំងនេះ បង្ហាញពីភាគរយខ្ពស់ដែល Vinicius នឹងចាកចេញពី Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Luka Modric បានឈ្លោះប្រកែកជាមួយនឹងកីឡាករ Vinicius កំឡុងពេលពួកគេប្រកួតឈ្នះ ៣-២ លើក្រុម Leganes កាលពីពេលថ្មីៗនេះ។ កីឡាករ Vinicius ត្រូវបានគេនិយាយថាបានចាកចេញពីបន្ទប់ផ្លាស់សំលៀកបំពាក់ដោយមិនបាននិយាយជាមួយមិត្តរួមក្រុមរបស់គាត់ ហើយរបាយការណ៍បានអះអាងថាគាត់បានក្លាយជាមនុស្សផ្សេងគ្នាចាប់តាំងពីការបាត់បង់ពាន Ballon d’Or ទៅកាន់ខ្សែបម្រើ Rodri របស់ Manchester City ។ មនុស្សជាច្រើននៅក្នុងក្រុមត្រូវបានគេនិយាយថាកំពុងអស់ការអត់ធ្មត់ជាមួយនឹងអាកប្បកិរិយារបស់គាត់ទាំងនៅលើ និងក្រៅទីលាន។

Vinicius Real Madrid 2025

ចាប់តាំងពីមានការមិនពេញចិត្តនោះ កីឡាករ Vinicius បានជួបនឹងបញ្ហាទម្រង់លេងរបស់គាត់។ គាត់មិនបានស៊ុតបញ្ចូលទីនៅ La Liga ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ហើយគាត់អាចស៊ុតបញ្ចូលទីតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោះ ៩ប្រកួតដែលគាត់បានបង្ហាញក្នុងអំឡុងឆ្នាំ២០២៥។ ឥឡូវនេះ ក្លឹប Madrid ត្រូវបានបញ្ជាក់ថាកំពុងចរចារកុងត្រាថ្មីជាមួយកីឡាករសញ្ជាតិប្រេស៊ីល ប៉ុន្តែការផ្តល់ជូនដំបូងរបស់ពួកគេត្រូវបានបដិសេធ ហើយប្រភពមួយចំនួននៅក្នុងក្លឹបបាននិយាយថាការលក់រូបគាត់នឹងក្លាយជាផលប្រយោជន៍ដ៏ល្អបំផុតរបស់មនុស្សគ្រប់គ្នា។

ក្លឹបនៅអារ៉ាប៊ីសាអូឌីតដែលមិនបញ្ចេញឈ្មោះត្រូវបានគេនិយាយថាសុខចិត្តចំណាយរហូតដល់ ៣០០លានអឺរ៉ូ សម្រាប់កីឡាករ Vinicius ហើយអាចផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលមានតម្លៃ ២០០លានអឺរ៉ូក្នុងមួយរដូវកាល។ ដោយសារតែពេលនេះក្លឹប Madrid មានកីឡាករ Kylian Mbappe និង Rodrygo ដែលអ្នកទាំងពីរអាចលេងក្នុងតំណែងរបស់កីឡាករ Vinicius។

Vinicius Junior Real Madrid 2025

ក្លឹប Real Madrid នឹងត្រូវប្រកួតជាមួយក្លឹប Man City នៅក្នុងការប្រកួត Champions League ដ៏ធំនៅពាក់កណ្តាលសប្តាហ៍។ កីឡាករ Vinicius ស្ទើរតែប្រាកដថានឹងអាចបង្ហាញខ្លួនក្នុងការប្រកួតនោះ៕

Previous articleកីឡាករ Benjamin Rollheiser នឹងទៅចូលរួមជាមួយក្លឹប Santos
Next articleChelsea នឹងនាំយកអតីតកីឡាករបាល់ឱប Isa មកចូលរួមជាមួយខ្លួន