នៅសុខៗ ស្រាប់តែ Joao Felix ពោលពាក្យយ៉ាងនេះ….!

បរទេស៖ កីឡាករ Joao Felix របស់ក្លឹប Chelsea ដែលកំពុងខ្ចីជើងទៅកាន់ក្លឹប AC Milan កាលពីទីផ្សារដោះដូរកីឡាករខែមករាក្នុងកិច្ចព្រមព្រៀងរយៈពេលខ្លីបានអះអាងថាគាត់នឹងរីករាយក្នុងការផ្ទេរជាអចិន្ត្រៃយ៍នាពេលអនាគត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បាននិយាយថា “ខ្ញុំបានចូលរួមជាមួយ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែប្រសិនបើមានឱកាសបន្តនៅលើសពីរដូវកាលនេះ… ខ្ញុំនឹងសប្បាយចិត្ត។ នេះគឺជាក្លឹបកំពូលនៅអឺរ៉ុប ខ្ញុំស្រលាញ់អ្វីៗទាំងអស់នៅទីនេះ។ Kaká គឺជា Idol របស់ខ្ញុំ។ Inter ក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែសម្រាប់ខ្ញុំគឺមិនអាចទៅរួចទេ… ដូចដែលខ្ញុំចង់បាន Milan”៕

Previous articleDalot ជឿជាក់ថាលោក Amorim នឹងអាចជួយបិសាចក្រហមអោយលើកពាន Premier League បាន
Next articleក្លឹប Feyenoord សម្រេចចិត្តបណ្តេញគ្រូបង្វឹក Brian Priske