បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Chelsea ត្រូវបានរាយការណ៍ថាកំពុងរៀបធ្វើការបញ្ចុះបញ្ចូលកីឡាករ Nico Williams របស់ក្លឹប Athletic Club។
កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ ២២ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើន ហើយក្លឹបនៅទីក្រុងឡុងដ៍ចង់នាំគាត់មកកាន់កីឡដ្ឋាន Stamford Bridge ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ កីឡាករ Williams មានលក្ខខណ្ឌៈផ្តាច់កុងត្រាប្រហែល ៦០លានអឺរ៉ូដែលធ្វើឱ្យគាត់ក្លាយជាគោលដៅដែលក្លឹបចង់បានយកមកពង្រឹងក្រុមសម្រាប់តំបន់ប្រយុទ្ធ។ ប៉ុន្តែការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Chelsea អាចនឹងអាស្រ័យលើថាតើអ្នកចាត់ការថ្មី Enzo Maresca អាចធានាបាននូវកៅអីលេងUEFA Champions League នៅរដូវកាលក្រោយដែរឬទេ៕