បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al-Nassr បានចំណាយប្រាក់ចំនួន ៧៧លានអឺរ៉ូដើម្បីនាំយកកីឡាករ Duran ពីក្លឹប Aston Villa ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Saudi Pro League ក៏ចាប់អារម្មណ៍លើ Darwin Nunez និងបានធ្វើការដាក់សំណើរចំនួន ២ដងសម្រាប់កីឡាករឆ្នើមរបស់ក្លឹប Liverpool រូបនេះ។
កិច្ចព្រមព្រៀង “ហិរញ្ញវត្ថុ” ក៏ខិតជិតសម្រេច ប៉ុន្តែក្លឹប Liverpool មិនចង់លក់ទេ ដោយសារពួកគេមិនមានអ្នកជំនួសគាត់ ហើយចង់គោរពតាមផែនការរបស់លោក Arne Slot ដូចគ្នា៕