Man City ចង់បានខ្សែបម្រើប្រយុទ្ធរបស់ Leverkusen មកពង្រឹងក្រុម

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Christian Falk អ្នកសារព័ត៌មានរបស់ Bild បានអោយដឹងថាក្លឹប Manchester City កំពុងរៀបចំការផ្លាស់ប្តូរមួយផ្សេងទៀតសម្រាប់ខ្សែបម្រើប្រយុទ្ធរបស់ Bayer Leverkusen កីឡាករ Florian Wirtz ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ កីឡាករវ័យ ២១ឆ្នាំរូបនេះបានស្ថិតក្នុងរ៉ាដារបស់ម្ចាស់ជើងឯក Premier League មួយរយៈមកហើយ ខណៈពួកគេរំពឹងថានឹងធ្វើការលើរឿងនេះនារដូវក្តៅខាងមុខ។

Florian Wirtz Bayer Leverkusen 2025

ទោះបីជាកីឡាករសញ្ជាតិអាឡឺម៉ង់ទំនងជានឹងបន្តស្នាក់នៅ Leverkusen ជាមួយនឹងកិច្ចសន្យាថ្មីក៏ដោយ ក៏ភ្នាក់ងាររបស់គាត់បានចរចាដោយជោគជ័យនូវលក្ខខណ្ឌផ្តាច់កុងត្រាដែលនឹងចូលជាធរមាននៅឆ្នាំ២០២៦៕

Previous articleBarcelona បង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Sporting
Next articleArteta ជួបបញ្ហាថ្មីទៀតហើយ!! ក្រោយកីឡាករ Kai Havertz ជួបរឿងមួយនេះ