Chelsea និង Man Utd ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប RB Leipzig

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Chelsea និង Manchester United ស្ថិតក្នុងចំណោមក្លឹបដែលតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារ Castello Lukeba របស់ក្លឹប RB Leipzig។

RB Leipzig v Manchester City: Group G - UEFA Champions League 2023/24

កីឡាករ Lukeba ដែលបានចូលរួមជាមួយក្លឹបនៅ Bundesliga ក្នុងតម្លៃ ៣៤លានអឺរ៉ូក្នុងឆ្នាំ២០២៣ មានលក្ខខណ្ឌផ្តាច់កុងត្រា ៩០លានអឺរ៉ូ ដែលនឹងដំណើរកាលបាននៅក្នុងទីផ្សារដោះដូររដូវក្តៅ។ កីឡាករសញ្ជាតិបារាំង​រូប​នេះ​មិន​ត្រឹម​តែ​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប​អង់គ្លេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ដៅរបស់ក្លឹបយក្សនៅអឺរ៉ុប គឺ Real Madrid ផងដែរ៕

Previous articleលោក Deco ឆ្លើយតបទៅនឹងព័ត៌មានដែលថា PSG ដាក់សំណើរ ២៥០លានអឺរ៉ូផ្ទេរយក Yamal
Next articleReal Madrid នៅតែចិញ្ចឹមចង់ផ្ទេរយក Trent Alexander-Arnold