បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Viktor Gyokeres ទំនង់ជាមិនទៅចូលរួមជាមួយក្លឹប Man United នោះទេ។
កីឡាករ Viktor Gyokeres ចង់ចូលរួមជាមួយក្រុមដែលមានកៅអី Champions League ហើយអាចនឹងមានសំណើរផ្សេងទៀតត្រូវបានរំពឹងទុក។ ក្លឹប United ក៏នឹងមានការស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ដ៏ច្រើនសម្រាប់កីឡាករដែលមានអាយុ ២៧ឆ្នាំនៅក្នុងខែមិថុនា៕