បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jamal Musiala បានចុះកុងត្រាថ្មីជាមួយក្លឹប FC Bayern Munich ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣០។
បន្ទាប់ពីការចរចារដ៏យូរ Musiala បានចុះកុងត្រាថ្មីជាមួយក្លឹប បន្ទាប់ពីកីឡាករ Manuel Neuer និង Alphonso Davies ។ ព័ត៌មានដ៏ធំមួយនេះ គឺជាផ្នែកមួយនៃគម្រោងរយៈពេលវែងរបស់ក្លឹប Bayern ខណៈដែលប្រភពក៏បញ្ជាក់ផងដែរអំពីកិច្ចសន្យាថ្មី ដែលរួមបញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រាផងនោះ៕