Barca លែងចកបាន Viktor Gyokeres ដោយប្តូរទៅចាប់អារម្មណ៍កីឡាករ ២រូបនេះវិញ

បរទេស៖ ក្លឹប Barcelona បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Alexander Isak និង Luis Diaz ដែលអាចបើកទ្វារសម្រាប់ក្លឹប Manchester United ដើម្បីចុះហត្ថលេខាលើកីឡាករ Viktor Gyokeres ។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona កំពុងសម្លឹងមើលការផ្ទេរយកកីឡាករ Isak របស់ក្លឹប Newcastle United ដែលជាជម្រើសមកជំនួសកន្លែងរបស់កីឡាករ Lewandowski ។ លើសពីនេះ ប្រធានផ្នែកកីឡា Deco ត្រូវបានគេនិយាយថាជាអ្នកគាំទ្រខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Diaz ដែលអាចជាជម្រើសផ្សេងមួយទៀត៕

Previous articleHansi Flick និយាយអំពីកីឡាករវ័យក្មេង Pau Cubarsí
Next articleសហព័ន្ធប្រដាល់គុនខ្មែរមានបុព្ធសិទ្ធិ-ស្វ័យភាពពេញលេញមិនអនុញ្ញាតឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិមកជ្រៀតជ្រែកជាដាច់ខាត