Amorim ឆ្លើយតបទៅនឹងការបារម្ភជុំវិញរឿងដែលគាត់អាចត្រូវបណ្តេញចេញ

បរទេស៖ លោក Ruben Amorim បាននិយាយថាគាត់មិនព្រួយបារម្ភអំពីការបណ្តេញចេញពីក្លឹប Manchester United នោះទេ បន្ទាប់ពីក្រុមនេះបានធ្លាក់ទៅចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ពួកគេក្នុងតារាងលីកដែលមិនធ្លាប់មានក្នុងរយៈពេល ៥១ឆ្នាំ។ ក្លឹប United បានស្ថិតនៅក្នុងលំដាប់ថ្នាក់ទី១២ នៅក្នុងលីគ មុនពេលពួកគេប្រកួតចាញ់ក្រុម Tottenham ១-០កាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីការប្រកួត Amorim បានប្រាប់ BBC Match of the Day ថា៖ “ខ្ញុំមិនបារម្ភទេ។ ខ្ញុំយល់ពីអ្នកគាំទ្ររបស់យើង អ្វីដែលប្រព័ន្ធផ្សព្វផ្សាយគិតអំពីវា ខ្ញុំស្អប់ការចាញ់ អារម្មណ៍នោះអាក្រក់បំផុត។ ក្រៅពីនេះខ្ញុំមិនបានគិតទេ។ ខ្ញុំនៅទីនេះដើម្បីជួយកីឡាកររបស់ខ្ញុំ។ ខ្ញុំយល់ពីស្ថានភាពរបស់ខ្ញុំ ការងាររបស់ខ្ញុំ ខ្ញុំជឿជាក់លើការងាររបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែចង់ឈ្នះការប្រកួត។ ទីតាំងដែលយើងស្ថិតនៅ គឺជាការព្រួយបារម្ភរបស់ខ្ញុំ ខ្ញុំមិនដែលបារម្ភអំពីខ្លួនឯងនោះទេ”៕

Previous articleVan Dijk អាចនឹងទៅចូលរួមជាមួយ Barca ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន
Next articleChelsea សម្លឹងឃើញកីឡាករវ័យក្មេងរបស់ក្លឹប Crystal Palace