Liverpool សម្លឹងឃើញកីឡាកររបស់ Newcastle ជាជម្រើសមកជំនួស Luis Diaz

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Liverpool នឹងផ្ទេរយកកីឡាករ Anthony Gordon របស់ក្លឹប Newcastle United ប្រសិនបើខ្សែប្រយុទ្ធ Luis Diaz ចាកចេញពីទឹកដី Anfield នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤/២៥។

Signed on! Anthony Gordon ends Liverpool transfer speculation by penning  new contract with Newcastle - but sets out demand to end 70-year trophy  drought | Goal.com

កីឡាករ Diaz បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុប ក៏ដូចជាក្លឹបយក្ស Saudi Pro League មួយចំនួនផងដែរ។ ប្រសិនបើហង្សក្រហមអាចទទួលបានកញ្ចប់ទឹកប្រាក់ដ៏ច្រើនមួយពីការលក់កីឡាករកូឡុំប៊ី ពួកគេនឹងចាប់ផ្តើមចរចាជាមួយក្លឹបសារិកាព្រៃ Newcastle ទៅការផ្ទេរកីឡាករ​ Gordon នៅរដូវក្តៅក្រោយ៕

Previous articleLiverpool គ្រោងចំណាយលុយ ៦៥លានអឺរ៉ូដើម្បីផ្ទេរយកខ្សែបម្រើវ័យក្មេងរបស់ក្លប PSG
Next articleប្រធានក្លឹប Bayern និយាយអំពីកុងត្រាថ្មីរបស់កីឡាករ Kimmich