Man Utd ចង់បានអតីតខ្សែការពាររបស់ Man City មកពង្រឹងតំបន់ការពាររបស់ខ្លួន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ João Cancelo របស់ Al Hilal មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

SPOX

ខ្សែការពារព័រទុយហ្គាល់ដែលធ្លាប់លេងឱ្យ Manchester City បានផ្ទេរជាអចិន្ត្រៃយ៍ចេញពីកីឡដ្ឋាន Etihad កាលពីឆ្នាំមុន។ ឥឡូវនេះ United កំពុងពិចារណានាំយកកីឡាករវ័យ ៣០ឆ្នាំត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីពង្រឹងជម្រើសការពាររបស់ពួកគេ៕

Previous articleសម្រាប់ក្លឹបដែលចង់បាន Dean Huijsen ត្រូវហ៊ានចំណាយប្រាក់ចំនួន…..!
Next articleLewandowski នឹងបន្តស្នាក់នៅជាមួយក្លឹប Barca ដល់ឆ្នាំ២០២៧