Man Utd នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធ Victor Osimhen ដដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប manchester United ត្រូវបានរាយការណ៍ថាកំពុងផ្តល់អាទិភាពលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Victor Osimhen ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជម្រើសវាយប្រហាររបស់ពួកគេនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។

FBL-EUR-C3-GALATASARAY-DYNAMO KYIV

តំបន់ប្រយុទ្ធរបស់ក្លឹប United កំពុងមានការខ្វះខាត ខណៈដែលកីឡាករ Joshua Zirkzee និង Rasmus Højlund កំពុងតស៊ូយ៉ាងខ្លាំងដើម្បីអាចស្វែងរកគ្រាប់បាល់បាន។ ជាមួយនឹងលក្ខខណ្ឌនៃការចេញផ្សាយតម្លៃ ៧៥លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់គាត់ កីឡាករ Osimhen អាចសមស្របសម្រាប់ក្លឹប United និងក្លឹបផ្សេងទៀតដែលចងពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន៕

Previous articleពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រកឃើញ៣ក្រុមចុងក្រោយ ឡើងវគ្គបន្ត ១/៤ផ្តាច់ព្រ័ត្រថ្នាក់ជាតិ
Next articleFeyenoord ចាប់អារម្មណ៍ចង់បាន Robin van Persie មកធ្វើជាគ្រូបង្វឹករបស់ខ្លួន