ក្លឹប ២នេះហ៊ានផ្តល់តម្លៃ ៥០លានអឺរ៉ូសម្រាប់ផ្ទេរយក Son Heung-min

បរទេស៖ ខ្សែប្រយុទ្ធ Son Heung-min របស់ Tottenham Hotspur បានក្លាយជាគោលដៅសំខាន់សម្រាប់ក្លឹបនៅក្នុង Saudi Pro League ដោយបង្កើតជាចម្ងល់អំពីអនាគតដ៏យូរអង្វែងរបស់គាត់នៅក្លឹបភាគខាងជើងទីក្រុងឡុងដ៏។ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Al Ittihad និង Al Hilal កំពុងស្វែងរកការផ្ទេរដ៏មានសក្តានុពលសម្រាប់តារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង។

របាយការណ៍បានបង្ហាញថាភាគីអារ៉ាប៊ីសាអូឌីតបានត្រៀមខ្លួនដើម្បីដាក់សំណើរហូតដល់ ៥០លានអឺរ៉ូសម្រាប់កីឡាករ Son ដែលវាជាតួលេខសំខាន់មួយសម្រាប់ក្លឹប Spurs ។ ជាមួយនឹងខ្សែប្រយុទ្ធរូបនេះឈានចូលវ័យ ៣៣ឆ្នាំមុនរដូវកាលក្រោយ ក្លឹប Tottenham អាចប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកប្រសិនបើការដេញថ្លៃដែលរកកម្រៃដ៏ច្រើនបានមកដល់៕

Previous articleការពិភាក្សាកុងត្រាថ្មីរវាង De Jong និង Barca នៅតែជាប់គាំង
Next articleនាយកក្លឹប Juventus ជឿជាក់ថាអាចរក្សាទុកកីឡាករ Randal Kolo Muani លើសពីរដូវកាលនេះ