បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Liverpool និង Manchester City ទាំងពីរកំពុងស្វែងរកការចុះហត្ថលេខាលើខ្សែការពារស្លាបរបស់ Bayer Leverkusen កីឡាករ Jeremie Frimpong នៅរដូវក្តៅនេះ។
ប្រភពដដែលបង្ហាញថាកីឡាករ Frimpong មាន “កិច្ចព្រមព្រៀង” ជាមួយ Leverkusen ដែលអនុញ្ញាតឱ្យគាត់ចាកចេញក្នុងតម្លៃប្រហែល ៤០លានអឺរ៉ូ ប្រសិនបើការផ្តល់ជូនសមរម្យមួយត្រូវបានទទួលនៅរដូវក្តៅនេះ។ ជាមួយនឹង Liverpool និង City ត្រូវតែប្រជែងគ្នាដើម្បីអាចយកខ្សែការពាររូបនេះ៕