Aston Villa ត្រៀមលុយ ៤០លានអឺរ៉ូ ដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់ Barca

បរទេស៖ ក្លឹប Aston Villa ត្រូវបានរាយការណ៍ថាបានត្រៀមរួចរាល់ក្នុងការចំណាយប្រហែល ៤០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធ Ferran Torres របស់ក្លឹប Barcelona សម្រាប់ទីផ្សារដោះដូរនារដូវក្តៅនេះ។

Ferran Torres Barcelona 2024

នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាក្លឹប Villans នឹងជម្រុញការផ្ទេរយកអតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester City ប្រសិនជាពួកគេបរាជ័យក្នុងការបង្វែរការខ្ចីជើងកីឡាករ Marcus Rashford ឬ Marco Asensio ទៅជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។ ប្រភពដដែលបានអោយដឹងថាក្លឹប Barcelona ក៏សប្បាយចិត្តក្នុងការលក់ខ្សែប្រយុទ្ធរូបនេះផងដែរ៕

Previous articleSlot និង Pep ចាប់អារម្មណ៍កីឡាករ Brighton ដែលមានតម្លៃខ្លួន ១១៥លានផោន
Next articleរដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ