អនាគតរបស់ Darwin Nunez នៅហង្សក្រហមកាន់តែខិតជិតដល់ទីបញ្ចប់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ហាក់ដូចជាខិតទៅជិតការចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករ​អ៊ុយរូហ្គាយ​រូបនេះ​បាន​ព្យាយាម​ធ្វើការតស៊ូយ៉ាងលំបាកនៅក្លឹប ដែល​នាំឱ្យ​មានការ​សង្ស័យ​កាន់តែខ្លាំង​ឡើង​លើ​តួនាទី​របស់គាត់ក្រោមការដឹកនាំរបស់លោក Arne Slot។

ការខកខានឪកាសរបស់គាត់ បានធ្វើអោយក្លឹប Liverpool បានត្រឹមលទ្ធផលស្មើ ២-២ ទល់នឹង Aston Villa ដែលធ្វើអោយក្លឹបជួបនឹងស្ថានភាពដ៏អាក្រក់ ព្រោះតែការបាត់បង់ពន្ទុដើម្បីប្រជែងជើងឯក Premier League។ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ក្នុងលីកនារដូវកាលនេះ និងការចាប់ផ្តើមមានចំនួនកំណត់របស់គាត់នៅ Anfield អាចនឹងខិតជិតដល់ទីបញ្ចប់របស់គាត់៕

Previous articleបែកធ្លាយ!! Ten Hag ជាអ្នកជម្រុញអោយក្លឹបបិសាចក្រហមផ្ទេរយក Matthijs de Ligt
Next articleNewcastle ហ៊ានចំណាយ ៥០លានផោនសម្រាប់ផ្ទេរយកខ្សែប្រយុទ្ធរបស់ Brentford