ខ្សែប្រយុទ្ធ Jonathan David អោយតម្រុយអំពីអនាគតខ្លួន

បរទេស៖ ខ្សែប្រយុទ្ធ Jonathan David របស់ Lille មានបំណងចង់ទទួលបានការផ្ទេរដ៏ធំបំផុតមួយនារដូវក្តៅខាងមុខ។

កីឡាករសញ្ជាតិកាណាដាដែលកុងត្រាជិតផុតកំណត់ បានបញ្ជាក់ប្រាប់ Oze Mondial ថា៖ “ខ្ញុំនឹងទំនេរនៅចុងបញ្ចប់នៃរដូវកាលនេះ។ ចំពោះអនាគតរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងរីកចម្រើន ក្លាយជាកីឡាករល្អជាងមុន និងលេងឱ្យក្លឹបធំៗនៅលើពិភពលោក។ អ្នកទាំងអស់គ្នានឹងដឹងនៅក្នុងពេលណាមួយ នៅចុងបញ្ចប់នៃរដូវកលនេះ។ ញុំនឹងមិនធ្វើអត្ថាធិប្បាយមុនពេលនោះទេ”។

David ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Manchester United, Chelea, Arsenal, Newcastle និង Barcelona ហើយអាចចុះហត្ថលេខាលើ Pre-Contract រួចហើយ៕

Previous articleក្រុមការងាររបស់ក្លឹប Man Utd កំពុងតាមដានខ្សែបម្រើស្លាបរបស់ PSV
Next articleCrystal ចាប់អារម្មណ៍ខ្សែការពារ Ross McCrorie របស់ Bristol City