បរទេស៖ អតីតខ្សែបម្រើក្រុម Bayern Munich លោក Stefan Effenberg បានចាប់ផ្តើមពិចារណាជម្រើសកីឡាករដែលអាចនឹងមកជំនួសកន្លែងរបស់កីឡាករ Harry Kane នៅ Allianz Arena ដោយគាត់បានណែនាំអតីតក្លឹបរបស់ខ្លួនអោយកំណត់យកឈ្មោះអ្នកបញ្ចប់ទីថ្មីនៅ Bundesliga ដែលមានបទពិសោធន៍ក្រុមដែលធ្លាប់ឈ្នះស្រាប់។

យោងតាមការចេញផ្សាយរបស់ TV បានអោយដឹងថាកីឡាករ Patrik Schick របស់ Bayer Leverkusen នឹងក្លាយជាជម្រើសម្នាក់សម្រាប់ក្លឹប Bayern Munich ក្នុងការជំនួសកន្លែង Harry Kane។ លោក Stefan Effenberg បាននិយាយនៅក្នុងកម្មវីធី ‘Doppelpass’ នៅលើ Sport1 ដោយបន្ថែមថា “នេះគឺជាខ្សែប្រយុទ្ធដែលធ្វើអោយមានភាពខុសប្លែកគ្នា មិនត្រឹមតែរូបរាងកាយប៉ុណ្ណោះទេ ថែមទាំងមានបច្ចេកទេសដ៏អស្ចារ្យផងដែរ។ នេះគឺជាខ្សែប្រយុទ្ធដែលមិនគួរឱ្យជឿ”៕



