Arteta ចង់បានខ្សែប្រយុទ្ធរបស់ Dortmund ដែលមានតម្លៃ ៧០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្រុម Arsenal បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund កីឡាករ Jamie Gittens ខណៈដែលលោក Mikel Arteta ស្វែងរកការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួននៅមុនរដូវកាល ២០២៥-២៦។

Sporting Clube de Portugal v Borussia Dortmund - UEFA Champions League 2024/25 League Knockout Play-off First Leg

ទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់កីឡាករ Gittens នៅក្នុងក្របខ័ណ្ឌ Bundesliga បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូល ៗ ជាច្រើននៅ Premier League ដូចជា Tottenham Hotspur, Chelsea, Manchester City និង Aston Villa ប៉ុន្តែក្រុមកាំភ្លើងធំទំនងជាទទួលបានការផ្ទេរមួយនេះ។ ក្លឹប Borussia Dortmund បានដាក់តម្លៃកីឡាកររូបនេះប្រមាណ ៧០លានផោន៕

Previous articleការប្រកួតបាល់ទាត់ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ
Next articleក្លឹប AC Milan អាចនឹងលក់កីឡាករ ៣រូបនេះ នៅរដូវកាលក្រោយ