លោក Barry Ferguson ត្រៀមក្នុងការទទួលតំណែងជាអ្នកចាត់ការក្លឹប Rangers

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Record បានអោយដឹងថាលោក Barry Ferguson ត្រូវបានរាយការណ៍ថាកំពុងប្រជែងគ្នាដើម្បីចូលកាន់តំណែងជាអ្នកគ្រប់គ្រងរបស់ក្លឹប Rangers ក្នុងរយៈពេលខ្លី។

អតីតប្រធានក្រុមរូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់តួនាទីជាអ្នកចាត់ការក្លឹប Ranger រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្លឹបស្វែងរកនៅដំណោះស្រាយ បន្ទាប់ពីលោក Philippe Clement ត្រូវបានបណ្តេញចេញពីការងារកាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពីការខកចិត្តក្នុងលទ្ធផល ២-០ ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម St Mirren ។ ការចាញ់នេះបានពង្រីកគម្លាតរវាងក្រុម Rangers និងក្រុមកំពូលតារាង Celtic ដល់ទៅ ១៣ពិន្ទុ៕

Previous articleEnzo Maresca ចេញមកបញ្ជាក់អំពីអនាគតរបស់ Cole Palmer
Next articleNewcastle និង Man Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Atalanta