បរទេស៖ ខ្សែការពារកណ្តាលសញ្ជាតិហូឡង់ Sepp Van den Berg បានបង្ហាញពីបំណងរបស់គាត់ក្នុងការត្រលប់ទៅ Liverpool វិញនៅថ្ងៃណាមួយ បើទោះបីជាទទួលបានការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ Brentford កាលពីរដូវក្តៅមុនក៏ដោយ។ កីឡាករវ័យ ២២ឆ្នាំដែលបានផ្ទេរនៅក្នុងកិច្ចព្រមព្រៀងតម្លៃ ២៥លានផោនចាប់តាំងពីរដូវក្តៅមុនបានក្លាយខ្លួនជាតួអង្គសំខាន់ក្នុងតំបន់ការពាររបស់លោក Thomas Frank ។
គាត់បានប្រាប់ Voetbal Primeur ថា៖ “ខ្ញុំនឹងនិយាយកុហកប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនបានសុបិនចង់ត្រលប់ទៅ Liverpool នៅថ្ងៃណាមួយនោះទេ។ វានៅតែស្ថិតក្នុងគំនិតរបស់ខ្ញុំ” ។
“ប៉ុន្តែសម្រាប់ពេលនេះ វាប្រសើរជាងសម្រាប់អាជីពរបស់ខ្ញុំក្នុងការដើរលើផ្លូវផ្សេង និងលេងឱ្យបានច្រើន។ នោះជាអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះ ហើយដែលអនុញ្ញាតឱ្យខ្ញុំអភិវឌ្ឍតាមដែលអាចធ្វើទៅបាន។ ញុំនឹងនិយាយកុហកប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនបានមើល [បញ្ហារបួសរបស់ខ្សែការពារក្លឹប Liverpool] ខ្លួនឯង។ នោះគឺជាបាល់ទាត់ អ្នកមិនដឹងទេ។ ខ្ញុំធ្វើបានល្អនៅមុនបើករដូវកាល ហើយខ្ញុំពិតជាបានឃើញខ្លួនឯងលេងឱ្យក្លឹប ប៉ុន្តែមិនមែនជាមួយនឹងកិត្តិយសដែលខ្ញុំមាននៅ Brentford ទេ”៕



