ក្លឹបនៅអ៊ីតាលី សម្លឹងឃើញខ្សែប្រយុទ្ធ Rasmus Højlund របស់បិសាចក្រហម

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស talkSPORT បានអោយដឹងថាក្លឹបយក្សអ៊ីតាលី Napoli ត្រូវបានរាយការណ៍ថាចង់នាំយកខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Rasmus Højlund ទៅកាន់ក្របខ័ណ្ឌ Serie A។

ទោះជាយ៉ាងណាក៏ដោយ ក្លឹបបានត្រៀមនៅសំណើរដែលទាបជាងអ្វីដែលក្លឹប Manchester United បានចំណាយប្រមាណ ៧២លានផោន ក្នុងការផ្ទេរយកខ្សែប្រយុទ្ធដាណឺម៉ាកកាលពីរដូវក្តៅមុន។ ម៉្យាងវិញទៀត បិសាចក្រហមក៏កំពុងសម្លឹងមើលការផ្ទេរយកកីឡាករ Victor Osimhen របស់ក្លឹប Napoli ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Galatasaray ។ ទោះបីជាមានការចាប់អារម្មណ៍គ្នាទៅវិញទៅមកលើកីឡាករទាំងពីរក៏ដោយ ការផ្លាស់ប្តូរដោយផ្ទាល់រវាង Hojlund និង Osimhen ហាក់ដូចជាមានភាពស្មុគស្មាញ។ វិសមភាពហិរញ្ញវត្ថុ និងកត្តាកិច្ចសន្យាផ្សេងទៀតអាចធ្វើឱ្យការចរចាមានការលំបាក ដោយទុកឱ្យក្លឹបទាំងពីរស្វែងរកដំណោះស្រាយជំនួសនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ៕

Previous articleReal Madrid ចាប់អារម្មណ៍ខ្សែការពារកណ្តាលរបស់ក្លឹប Everton
Next articleNapoli បានឈានដល់ការព្រមព្រៀងកុងត្រាថ្មីជាមួយកីឡាករ Mathias Olivera